នគរបាលក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស២នាក់ ករណី ក្លែងបន្លំឯកសារសាធារណៈ(ធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ ក្លែងក្លាយ ) សៀមរាប៖ករណីជនសង្ស័យចំនួន២នាក់ បានក្លែងបន្លំឯកសារសាធារណៈ(ធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ ក្លែងក្លាយ ) ត្រូវកម្លាំងនគរបាលក្រុងសៀមរាបសាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់យកមកសួរនាំ ។ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់…
កម្ពុជា-វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្ស
កម្ពុជា–វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ រវាងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ធ្វើជាសហប្រធាន។ នៅក្នុងអង្គប្រជុំ ភាគីទាំងពីរបានពិនិត្យ…
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ ក្នុងឱកាសដឹកនាំប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាទឹកជន់លិច ក្នុងភូមិសាស្ដ្រស្រុកប្រាសាទបាគង នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តពន្លឿនការស្ដារប្រឡាយស្ដារអូរ និងបើកមុខទឹក ដើម្បីធ្វើការរំដោះទឹកកុំឱ្យមានការនៅលើផ្លូវជាតិលេខ៦ ត្រង់ផ្លូវកែងហាយវេ ដែលជាការងារអាទិភាពចំពោះមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកដំណើរ កុំឱ្យមានការលិចលង់ នៅពេលមានទឹកភ្លៀងធ្លាក់។ លោក ឌី រ៉ាដូ បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវលើកជារួមនូវបញ្ហាប្រព័ន្ធទឹកដែលស្ទះ ដើម្បីធ្វើការរំដោះទឹក ក៏ដូចជាស្ដារ ដើម្បីកុំឱ្យមានការជន់លិចក្នុងភូមិសាស្ដ្រស្រុកបាគង។…
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំខ្នារសណ្ដាយ ទទួលបានអំណោយពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំខ្នារសណ្ដាយ ទទួលបានអំណោយពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៥គ្រួសារ រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពី ឯកឧត្តម ហេង ធូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្ដាយ តាមរយៈក្រុមការងារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ក្នុងបរិបទនៃគ្រោះធម្មជាតិនេះ។ លោក ឆន គី មេឃុំខ្នារសណ្តាយ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ និងទី២៥ ខែកញ្ញា កន្លងទៅ មូលដ្ឋានឃុំខ្នារសណ្តាយ បានរងជួបនូវគ្រោះធម្មជាតិ…
ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ
ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) យោធភូមិទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ–សាង៊ាំ រាជធានីភ្នំពេញ៖យោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ–សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC)…
អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ
អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីមានមូលដ្ឋានចំណេះដឹងគ្រប់គ្រាន់ក្នុងការដោះស្រាយ សម្របសម្រួល ផ្សះផ្សាវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងស៊ីជម្រៅ និងការអនុវត្តជាក់ស្ដែង ផ្តោតលើដំណាក់កាលសំខាន់ៗទាំង៣ នៃការសម្រុះសម្រួលរួមមាន ដំណាក់កាលមុនដំណើរការសម្រុះសម្រួល…
ក្រុមក្មេងស្រីដែលរាំធុងបាស បង្កហិង្សាដាក់គ្នាដោយសាកន្លងមកពួកគេធ្លាប់មានទំនាស់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលខេត្តសៀមរាប ប្រមូលយកមកធ្វើការអប់រំណែនាំហើយ
ក្រុមក្មេងស្រីដែលរាំធុងបាស បង្កហិង្សាដាក់គ្នាដោយសាកន្លងមកពួកគេធ្លាប់មានទំនាស់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលខេត្តសៀមរាប ប្រមូលយកមកធ្វើការអប់រំណែនាំហើយ សៀមរាប៖ក្រុមក្មេងស្រីដែលបង្កករណីហិង្សាក្នុងកម្មវិធីចាក់ធុងបាស រាំ ស្ថិតនៅភូមិស្លែងស្គាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ មានចំនួនពីក្រុមមានគ្នា១០នាក់ បាន (ប្រតាយប្រតប់ និងបោចសក់គ្នា ទៅវិញទៅមក) ដែលមានមនុស្សជាច្រើនកំពុងរាំលេងសប្បាយក្នុងវង្សធុងបាស បង្កឡើងកាលពីវេលាម៉ោង១៦និង០០ នាទី កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្រោយមកកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានចេញអន្តរាគមន៍ភ្លាមៗ ទប់ស្កាត់មិនឱ្យមានអំពើរហិង្សាធ្ងន់ធ្ងរ កើតឡើងនោះទេ ។ ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…
ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប
ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប មហាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំមួយក្រោមឈ្មោះ «រត់ទៅទស្សនាសមរាត្រី» បានប្រព្រឹត្តទៅដោយទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់គឺ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបនៃខេត្តសៀមរាបឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ លោកស្រី ស្រី សុភី ដែលបានចូលរួមក្នុងមហាព្រឹត្តការណ៍នេះ បានបង្ហាញនូវក្ដីរំភើប និងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ក្នុងខេត្ដសៀមរាបឱ្យកាន់តែល្បីរន្ទឺទៅកាន់ពិភពលោក។ ថ្វីត្បិតហត់បន្តិចមែនប៉ុន្តែពួកគាត់បានបង្ហាញនូវទឹកមុខ សប្បាយរីករាយ សំឡេងហ៊ោ ដែលបង្កើតឱកាសបានជួបជុំគ្នា និងរាក់ទាក់គ្នា គ្រួសារតែមួយ។ លោកស្រីបានសំណូមពរចង់ឱ្យមានមហាព្រឹត្តការណ៍នេះ បន្តទៀតជារៀងរាល់ឆ្នាំ ដោយមហាព្រឹត្តការណ៍នេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្ដសៀមរាប ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ…
