ចេញផ្សាយ៖ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្រឹង សូឡាកៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺនរៀលសម្រាប់ធ្វើដំបូលរោងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន…
Category: ព័ត៌មានជាតិ
ស្នងការខេត្តសៀមរាបដឹកនាំកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយ៖ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ ជារៀងរាល់ដើមសប្តាហ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ដឹកនាំកងកម្លាំងនគរបាល របស់លោកដើម្បី គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនដែលខកខានឡើយ នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ វេលាម៉ោង ០៧និង០០នាទីព្រឹក ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាឧត្ដមសេនីយ៍…
អធិការរងស្រុកស្ទឹងត្រង់ម្នាក់ ត្រូវក្មេងស្ទាវ ចាក់និងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់
ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ចាម៖ ករណីអធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៦ នាយនគរបាលដែលរងរបួសពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញនាំយកនូវ ទឹកបរិសុទ្ធ និង តង់កៅស៊ូ ប្រគល់ ជូនកងទ័ពជួរមុខខេត្តឧត្តរមានជ័យ
ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវទឹកបរិសុទ្ធចំនួន ៥០០កេះធំ និង តង់កៅស៊ូ ចំនួន០៥ ប្រគល់ ជូនកងទ័ពជួរមុខខេត្ត ឧត្តរមានជ័យ…
អាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃបានដោយជោគជ័យ
ចេញផ្សាយ៖ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះព្រៃនៅចំណុចដីឡូតិ៍ មួយកន្លែង ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕
មន្ត្រីនគរបាលដែលប្រើហិង្សាយកកែវស្រាគប់លើស្ត្រីសុីឈ្នួលចាប់ទឹកកក តុលាការសម្រេច ឲ្យឃុំខ្លួនបណ្តោះអាសន្នហើយ
ចេញផ្សាយ៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ខេត្តកំពត៖ យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះថា មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ឈ្មោះ ទេព សុខផេង ត្រូវបានចៅក្រមសើបសួរ លោក សេង ម៉ាឡាប ចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយកកែវស្រាគប់ទៅលើប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល និងមានការរិះគន់ពីមហាជនយ៉ាងខ្លាំង ពិសេសចំពោះអត្តចរិតមិនសមរម្យរបស់មន្ត្រីអនុវត្តច្បាប់ ដែលគួរតែជាគំរូល្អក្នុងការគោរពច្បាប់ និងការពារសុវត្ថិភាពសង្គម។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ យ៉ាងច្បាស់ថា…
ឧត្តមសេនីយ៍ទោ ហួត សុធី ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចំពោះមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើត
ចេញផ្សាយ៖ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទទាំងអស់ បានផ្ញើសាររំលែកមរណទុក្ខជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង…
អយ្យការអមសាលាដំបូងខេត្តសៀមរាប ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ការត្រួតពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ចេញផ្សាយ៖ថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក អយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោមអធិបតីភាពឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញា និងដោយមានការចូលរួមពីលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកព្រះរាជអាជ្ញារងលោកស្នងការរង លោកនាយ–នាយរងការិយាល័យ លោក លោកស្រី អធិការ–អធិការរងក្រុង–ស្រុក លោកប្រធាន…
សហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប ដាំកូនត្នោត ចំនួន៤០០ដើម បវរកញ្ញាភពផែនដីអន្តរជាតិ ៣៥ប្រទេស មកចូលរួមពិធីដាំ
ចេញផ្សាយ៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីដាំកូនដើមត្នោតចំនួន ៤០០ដើម នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ។ ក្នុងពិធីនោះ មានការចូលរួមពីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក គិមវណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី Halley…
បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់
ចេញផ្សាយ៖ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ខេត្បតន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៣និង៤៥នាទី បានធ្វើប្រតិបត្តិការបង្រ្កាប ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួនជនសង្ស័យ៖ ជាបន្តបន្ទាប់ចំនួន០២នាក់ ទី១–ឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ…
