ស្នងការខេត្តសៀមរាបដឹកនាំកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ចេញផ្សាយ៖ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ ជារៀងរាល់ដើមសប្តាហ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ដឹកនាំកងកម្លាំងនគរបាល របស់លោកដើម្បី គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនដែលខកខានឡើយ នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ វេលាម៉ោង ០៧និង០០នាទីព្រឹក ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីជាច្រើនរូបផងដែរ ៕ដោយ៖លុច ណាម

Leave a Reply

Your email address will not be published. Required fields are marked *