ថ្នាក់ដឹកនាំខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ

សៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នីនាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ បានទទួលមរណភាព កាលពីថ្ងៃ ទី២០ ខែធ្នូឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា–ថៃ នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀម…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតី  ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម…

ពីធីបុណ្យសម្ពោធឆ្លងឈាបនដ្ឋាន និងសមិទ្ធផលនានា ក្នុងបរិវេណវត្តតាហង្សសរ៉ារាម

ខេត្តសៀមរាប៖ ឈាបនដ្ឋាន ដែលជាសមិទ្ឋផលថ្មី ក្នុងបរិវេណវត្តតាហង្សសរ៉ារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមព្រះវត្តមាន ព្រះព្រហ្មវិមុត្តិ បណ្ឌិត ម៉ក ប៉ឹង អគ្គធម្មោ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការ វត្តព្រះអង្គទ្រង់ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះតេជគុណ ជិនវំសបាលោ សេង ហុង…