ថ្នាក់ដឹកនាំខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ

សៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នីនាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ បានទទួលមរណភាព កាលពីថ្ងៃ ទី២០ ខែធ្នូឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជាថៃ នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀម

រាប មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នី នាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ បានទទួលមរណភាព នាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជាថៃ នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ លោកអភិបាលរងខេត្ត សូមសម្តែងនូវការអសោកស្តាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។

មរណភាពរបស់ លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នី នាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ បានទទួលមរណភាព នាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជាថៃ នៅសមរភូមិមុខទិសទី១ប្រាសាទព្រះវិហារ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។

សូមដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នី នាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជាថៃ នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំនឹងចង់ចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ

សារព័ត៌មាន ខេមេឌៀ

Leave a Reply

Your email address will not be published. Required fields are marked *