សមត្ថកិច្ចជំនាញខេត្តសៀមរាបបង្ក្រាក្រុមរថយន្ត២គ្រឿង ដឹកជញ្ជូនលៀសខុសច្បាប់ ជាង២៨ តោន បញ្ជូនទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង៤០ នាទីយប់ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្រប សម្រួលនីតិវិធីដោយ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេនស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ

ចេញផ្សាយ៖ រសៀលថ្ងៃសៅរ៍ ទី ១០ ខែ មករា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា…

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និង ព្រះមហាចារ សំ សារ៉ូន ចៅអធិការខ្មែរខេមរៈពុទ្ធិការាម (ហៅវត្តវេឡូរ៍) សហរដ្ឋអាមេរិក បានដឹក នាំពុទ្ធបរិស័ទចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនវីរៈកងទ័ពឈរជើងនៅជួរមុខចំនួនបីកន្លែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ព្រះវិចិត្រវង្សា ហែម គឹមសាន បានមានព្រះថេរដីកាថ្លែងអំណរគុណដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ ព្រះអង្គមានព្រះទ័យស្រណោះបងប្អូនវីរៈកងទ័ពដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង…

គ្រួសារកងទ័ពចំនួន ៣១៤គ្រួសារ ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពស្នាក់នៅស្រុកស្រីស្នំ បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

សៀមរាប ៖ នៅថ្ងៃអង្គារទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន រុន និង ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត និង អាជ្ញាធរស្រុក បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនគ្រួសារកងទ័ព ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាបដែលស្នាក់នៅក្នុងស្រុកស្រីស្នំ ចំនួន ៣១៤គ្រួសារ ដែលអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត បានចាត់តំណាង ចុះសួរសុខទុក្ខ ចូលរួមអបអរសាទរ ចំពោះកម្លាំងនគរបាលនារី ដែលបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន

សៀមរាប ៖ ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានចាត់លោកវរសេនីយ៍ឯក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដឹកនាំសហការី ចុះសួរសុខទុក្ខ ចូលរួមអបអរសាទរ ចំពោះលោកស្រីអនុសេនីយ៍ឯក…

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦

ខេត្តកំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ និងពិធីសំណេះសំណាល ចែកប័ណ្ណសរសើរដល់មន្ត្រីដែរបានខិតខំបំពេញតួនាទីភារកិច្ចបានល្អប្រសើរ ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរនឹងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែរបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមកទទួលបានលទ្ធផលល្អប្រសើរជូនអង្គភាព និងបានជំរុញបន្ថែមអោយខិតខំកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុង និងបានដាក់ទិសដៅការងារបន្ត៖ –ពង្រឹងការងារត្រួតពិនិត្យឆែកឆេររកសម្ភារដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង –ពង្រឹងការការពារសុវត្ថិភាព ពេលដឹកនាំជនជាប់ឃុំឡើងសវនាការ និងត្រឡប់មកអង្គភាពវិញ –ពង្រឹងការការពារជនជាប់ឃុំ ពេលទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅ –បន្តកិច្ចសហការជាមួយជាវិទ្យាស្ថានបច្ចេកទេសខេត្តដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំ –បន្តកិច្ចសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តដើម្បីសិក្សាអប់រំដល់ជនជាប់ឃុំ –បន្តកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដើម្បីសុំឱសថ និងពិនិត្យព្យាបាលជំងឺជនជាប់ឃុំ –បន្តស្វែងរក…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាងចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការងារប្រឡងប្រណាំង ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំ សណ្ឋាគារសុខាល័យអង្គរ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរង ដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការងារប្រឡងប្រណាំង…

ព្រះសង្ឃនិងសប្បុរសជនក្នុងខេត្តសៀមរាបចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនកងទ័ពនៅតំបន់មុំ៣ខេត្តព្រះវិហារ

សៀមរាប៖ ព្រះសង្ឃនិងសប្បុរសជនក្នុងក្រុងខេត្តសៀមរាបដឹកនាំដោយព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណកិត្តិយស និង ជាព្រះគ្រូចៅអធិការវត្តព្រះសិអារ្យ​ កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បាននិមន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរួមជាមួយនិងបច្ច័យមួយចំនួនដែលបានមកពីចៅអធិការវត្តនិងសប្បុរសជនជិតឆ្ងាយមួយចំនួន នៅក្នុងក្រុងសៀមរាប សម្រាប់ចែកជូនកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ។ ព្រះយសោធរញាណ ឡោម សុឈាត បានមានថេរៈដីដីកាកោតសរសើរ ដល់កងទ័ពទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនបានលះបង់កម្លាំងកាយចិត្ត ការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន។ ព្រះតេជគុណបានបញ្ជាក់ថា សកម្មភាពមកសួរសុខទុក្ខកងទ័ពជួរមុខនេះ…

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចុះសួរសុខទុក្ខបងប្អូនស្ត្រីមានផ្ទៃពោះ និង ទើបសម្រាលកូន នៅមណ្ឌលសុវត្ថិភាពងក្រុងសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនស្ត្រីទើបសម្រាលកូនថ្មីៗ និង ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ដែលត្រៀមសម្រាលនៅពេលខាងមុខដ៏ខ្លី កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងក្រុងសៀមរាបខេត្តសៀមរាប   ។ ក្នុងឱកាសជួបបងប្អូននៅតាមជម្រកស្នាក់នៅនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានជួបសំណេះ សំណាល សួរសុខទុក្ខយ៉ាងកក់ក្ដៅដល់ស្ត្រីជាមាតាទារក និងស្ត្រីមានផ្ទៃពោះ ចំនួន ១៦នាក់…

ព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ « រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិប្រមាណ២ពាន់នាក់ មកចូលរួមដើម្បីបង្ហាញអបអសាទរទិវាសន្តិភាពកម្ពុជា និង លើកស្ទួយវិស័យទេសចរណ៍ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ«រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in…