លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត បានចាត់តំណាង ចុះសួរសុខទុក្ខ ចូលរួមអបអរសាទរ ចំពោះកម្លាំងនគរបាលនារី ដែលបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន

សៀមរាប ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក . ២៥៦៩ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានចាត់លោកវរសេនីយ៍ឯក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដឹកនាំសហការី ចុះសួរសុខទុក្ខ ចូលរួមអបអរសាទរ ចំពោះលោកស្រីអនុសេនីយ៍ឯក ផៃ គឹមយ៉ុន នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានស្ថិតនៅភូមិតាវៀន  សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក អធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ទោស្នងការ និងសូមជូនពរឲ្យលោកស្រីអនុសេនីយ៍ឯក ព្រមទាំងបុត្រ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងប្រកបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

Leave a Reply

Your email address will not be published. Required fields are marked *