អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី

ខេត្តសៀមរាប៖ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩និង៥០នាទីបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី៖ ១–ប្រើប្រាស់ឯកសារសាធារណៈក្លែង​(ក្លែងអត្តសញ្ញាណប័ណ្ណ) ២–ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានិងនគរបាលឬយោធា ។

៣–រំលោភលើទំនុកចិត្ត ៤–គំរាមកំហែងថានិងសម្លាប់ បានធ្វើការឃាត់​ខ្លួន​នៅចំណុចផ្លូវ២០០២ ភូមិត្រពាំងឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិវិហារចិន សង្តាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមកជនសង្ស័យបាន​យកម៉ូតូដែលជួល ទៅផ្ដាច់GPSចេញ រួចយកទៅលក់នៅខេត្តបន្ទាយជ័យបានលុយចំនួ​ន ៦០០ ដុល្លារ ហើយ​គេចខ្លួន​ទៅរាជធានីភ្នំពេញ​ត្រូវបាន​កម្លាំង​អាវុធហត្ថរាជធានីភ្នំពេញ​ឃាត់​ខ្លួន​ប្រគល់ជនសង្ស័យ៖ ឱ្យអាវុធហត្ថខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី។ វត្ថុតាងរួមមាន៖ ស្លាកលេខ​ម៉ូតូ​០១ស្លាក ខោអាវ​យោធា​ប៉ារ៉ា០១កំប្លេ និងលិខិតទិញម៉ូតូ០១ច្បាប់។

ក្រោមវិធានការជំនាញជនសង្ស័យ៖ ខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ

សារព័ត៌មាន ខេមេឌៀ

Leave a Reply

Your email address will not be published. Required fields are marked *