ជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

ភ្នំពេញ៖ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង៤៥នាទី មានករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចេញពីចំណុចសណ្ឋាគារ PTH  អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី អាយុ៣១ឆ្នាំជនជាតិវៀតណាម បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការ

នគរបាលជាតិ

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។

    

លុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HUA VAN BAO ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅចំណុច ខុនដូ URBAN VILLAGE ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អនុវត្តនីតិវិធីបន្ត៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

 

Leave a Reply

Your email address will not be published. Required fields are marked *