
ខេត្តសៀមរាប៖ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាទៀបភ្លឺ មានរថយន្តម៉ាកហ្វតកែឆ្នៃមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BJ 9053 ដឹកឈើពេញរថយន្ត ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តនិងជំនាញមេព្រៃឈើ បានធ្វើការបង្រ្កាបអូសយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី ។ យោងតាមប្រភព៖ អ្នកសារព័ត៌មាន ដែលបានផ្តិតយករូបពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយនេះបានដឹកឈើពេញ រថយន្ត ត្រូវបានសមត្ថកិច្ចបង្រ្កាប នៅលើផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារ បាយ័នអេរ៉ា ក្នុង ភូមិ ខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អ្នកបើកបររថយន្តដឹកឈើបានចុះគេចខ្លួនបាត់ស្រមោល ហើយគេនៅមិនទាន់ដឹងថា ជារថយន្តរបស់ឈ្មួញរូបណានៅឡើយ ។
ថ្មីៗនេះក៍មានការបែកធ្លាយប្រភព៖ សុំមិនបញ្ចេញឈ្មោះថា មានឈ្មួញម្នាក់ប្រចាំខេត្តសៀមរាប ដែលកន្លងមកធ្លាប់ល្បីល្បាញ ជាមុខសញ្ញាចាស់ប្រែរូបភាពថ្មី បានចេញធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលមកខេត្តសៀមរាប ដោយឈ្មួញបានប្រើប្រាស់រូបភាពរថយន្តម៉ាកហ្វតដើម្បីដឹកជញ្ជូនឈើ ប្រភព៖ បន្តថាឈ្មួញរូបនេះមានរថយន្តចំនួន៣គ្រឿងសម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ពីខេត្តព្រះវិហារ មកខេត្តសៀមរាប ជាប្រភេទរថយន្តហ្វតកែឆ្នៃ ទោះជាយ៉ាងណាគេមិនបានបង្ហើបឈ្មោះឈ្មួញជើងខ្លាំងរូបនោះទេ ។
នៅព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង១០និង១៧នាទីព្រឹក ទីភ្នាក់ងារសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ លោកឧត្តមសេនីយ៍ត្រី សឿន សេនស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីសាកសួរតែលោកប្រាប់ថា លោកជាប់រវល់ចាំលោកទំនាក់ទំនងមកវិញ ។ ចំណែក លោក ម៉ុង ប៊ុនលីម នាយខណ្ខ័រដ្ឋបាលព្រៃឈើ ព្រឹកដដែល បានបញ្ជាក់ថារថយន្តដឹកឈើខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណម្ចាស់ឡើយ លោកថារយៈពេលមួយខែបើរកមិនឃើញម្ចាស់ចូលខ្លួនដោះស្រាយទេជំនាញនិងបន្តនិតិវិធីបញ្ជូនទៅតុលាការ ។
ទោះជាយ៉ាងណា មហាជនបានលើកឡើងថា សោកស្តាយខ្លាំងបំផុតចំពោះខេត្តសៀមរាប ដែលជាខេត្តសក្តានុពល តំបន់ទេសចរណ៍ជាតិអន្តរាជាតិ មិនគួរកើតមានបទល្មើសហូរចូលខេត្តនេះឡើយ គួរអោយខ្មាស់បំផុតដែលឈ្មួញរូបនេះធ្វើសកម្មភាពលើទឹកដីអង្គរតែបែរជារកមុខមិនឃើញទៅវិញ តើឈ្មួញរូបនេះមានអំណាចប៉ុនណា និងមានអ្នកណានៅពីក្រោយឈ្មួញម្នាក់នេះ ទើបគេធ្វើសកម្មភាពដឹកបទល្មើសបានបែបនេះ ហើយឈ្មួញរូបនេះបានជួយអ្វីខ្លះសម្រាប់ខេត្តយើង សូមស្ថាប័នជំនាញពាក់ពន្ធ័ក្នុងខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលកំពុងដឹកនាំការរីកចំរើន សូម ឯកឧត្តមដាក់បទបញ្ជាវែកមុខរកឈ្មួញដែលបង្ករអោយមាន
បទល្មើសចូលមកខេត្តសៀមរាបដើម្បី ទទួលចំពោះមុខច្បា ប់ កុំខានឡើយ ៕
ផ្សាយដោយ៖ សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199




