ឃាត់ខ្លួនជនសង្ស័យ ម្នាក់ មុខរបរ ដឹក ជញ្ជូនពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី

ភ្នំពេញ៖ សមត្ថកិច្ចតាមការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី ក្នុងរាជធានីភ្នំពេញ ប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចយកម៉ូតូ ចំនួន០៣ករណី

ក្នុងករណីទី១៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៣៥នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ នៅ ចំណុចផ្សារ Fun Mall ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ករណីទី២៖ កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៣និង២០នាទី ជនសង្ស័យ៖ ធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AI-5205 នៅចំណុច ផ្សារជីបម៉ុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។

ករណីទី៣៖ កាលពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២៥ វេលា ម៉ោង ១៣និង៤០នាទី ជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហម ស៊េរីឆ្នាំ២០២៥  ពាក់ផ្លាកលេខ 1LR-3940 នៅ ចំណុច ផ្សារទំនើប Mid town សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ៖ដែលបានឃាត់ខ្លួនឈ្មោះ ទេព និមល ភេទប្រុស  អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹក ជញ្ជូន ស្នាក់ នៅ បន្ទប់ជួលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យ៖ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *