ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ។

បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវ ដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ ហើយឯកឧត្តមមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកជំទាវ នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញ បានយ៉ាងជោគជ័យ

Source ក្រសួងព័ត៌មាន

IMG_20260129_170633_196.jpg

IMG_20260129_170633_060.jpg

IMG_20260129_170633_037.jpg

Leave a Reply

Your email address will not be published. Required fields are marked *