លោកបណ្ឌិត គុជ លី ប្រធានសមាគមCADA និងលោក ឈួយ វាស្នា ប្រធានសមាគមកាដាសាខាខេត្តសៀមរាប ចុះសួរសុខទុក្ខនិងចែកស្បៀងអាហារ ដល់ជនភៀសសឹក នៅវត្តពោធិ៍ពីដើម ក្រុងសៀមរាប!

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត គុជ លី ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានឌីជីថលកម្ពុជា(ហៅកាត់ថា CADA)និងលោក ឈួយ វាស្នា ប្រធានសមាគមកាដាសាខាខេត្តសៀមរាប រួមជាមួយសហការី និងអាជ្ញាធរសង្កាត់ស្លក្រាម ក្រុងសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងអាហារដល់បងប្អូនជនភៀសសឹក ចំនួនជាង១០០គ្រួសារ  ដែលបានជម្លៀសខ្លួនមកពីតំបន់មានសង្គ្រាមព្រំដែនកម្ពុជា–ថៃ ហើយកំពុងស្នាក់នៅក្នុងវត្តពោធិ៍ពីដើម ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកបណ្ឌិត គុជ លី  បានថ្លែងទៅកាន់បងប្អូនជនភៀសសឹកថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី មើឌិន វីរកងទ័ព កងឯកភាព កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងសមរភូមិ

សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តប្រាសាទឥន្ទ្រាហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចាត់ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង…

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

សៀមរាប៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តំណាង ឯកឧត្តមអ្នកឧញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ដូចជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់មួយចំនួន ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកវរសេនីយ៍ឯក​ វូ សុភេន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមកក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ…

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី

ខេត្តសៀមរាប៖ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩និង៥០នាទីបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី៖ ១–ប្រើប្រាស់ឯកសារសាធារណៈក្លែង​(ក្លែងអត្តសញ្ញាណប័ណ្ណ) ២–ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានិងនគរបាលឬយោធា ។ ៣–រំលោភលើទំនុកចិត្ត ៤–គំរាមកំហែងថានិងសម្លាប់ បានធ្វើការឃាត់​ខ្លួន​នៅចំណុចផ្លូវ២០០២ ភូមិត្រពាំងឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិវិហារចិន សង្តាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមកជនសង្ស័យបាន​យកម៉ូតូដែលជួល ទៅផ្ដាច់GPSចេញ រួចយកទៅលក់នៅខេត្តបន្ទាយជ័យបានលុយចំនួ​ន ៦០០ ដុល្លារ ហើយ​គេចខ្លួន​ទៅរាជធានីភ្នំពេញ​ត្រូវបាន​កម្លាំង​អាវុធហត្ថរាជធានីភ្នំពេញ​ឃាត់​ខ្លួន​ប្រគល់ជនសង្ស័យ៖ ឱ្យអាវុធហត្ថខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី។…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំគណៈស្នងការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព វីរនគរបាលកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំគណៈស្នងការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព…

ថ្នាក់ដឹកនាំខេត្ត បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ

សៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ស៊ីម ចាន់នីនាយរងផ្នែកស៊ីបការណ៍ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ បានទទួលមរណភាព កាលពីថ្ងៃ ទី២០ ខែធ្នូឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា–ថៃ នៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀម…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…