អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ុយ​ កុសល ជាយោធិន​ នៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជេីងគោក

សៀមរាប៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់សោភ័ណ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបាននាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចំនួន៨០លានរៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតដេីម្បីប្រគល់ជូនដល់គ្រួសារលោកអនុសេនីយ៍ទោ អ៊ុយកុសល ជាយោធិននៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជេីងគោក ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន នៅតំបន់ប្រាសាទតាក្របី ក្នុងជន្មាយុ ៤៧ឆ្នាំ។

ឯកឧត្តម ប្រាក់ សោភ័ណ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលបានជួយគិតគូរនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនិងសោកសង្រែកជាមួយនឹងក្រុមគ្រួសារលោកអនុសេនីយ៍ទោ អ៊ុយកុសល

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត  និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ទោ អ៊ុយកុសលបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

Leave a Reply

Your email address will not be published. Required fields are marked *