ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា អញ្ជើញមកតំបន់ភូមិភាគឦសានផ្ទាល់ មិនត្រឹមតែដើម្បីមកប្រគល់បណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់លើ៖ . សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ . បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ . បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។

នេះបើយោងតាមការថ្លេងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែុមករា ឆ្នាំ២០២៥នេះ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕    

                 ប្រភព៖ ក្រសួងរៀបចំដែនដី

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

Leave a Reply

Your email address will not be published. Required fields are marked *