ចេញផ្សាយ៖រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តសៀមរាប ៖ សោកស្តាយចំពោះសត្វភេមួយក្បាល ដែលដែលតែងតែរត់លេងអង្គរវត្ត ជាតិភ្ញៀវទេសចរដែលមកប្រាសាទអង្គរវត្តបានងាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍សត្វភេមួយក្បាលនេះដែលគេតែងហៅឈ្មោះ អាលាភ នេះ បានទាក់ទាញអារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ឱ្យឈប់ថតលេងកម្សាន្ត យ៉ាងសប្បាយ ដ៍ល្បីល្បាញពេលនេះលែងមានវត្តមានវាទៀតហើយ ។
យោងតាម អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បានប្រាប់បណ្តាញសារព័ត៌មានក្នុងមួយឱ្យដឹងថា ភេខាងលើបានងាប់ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្បែរកសិន្ធុទឹកប្រាសាទអង្គរវត្ត។ បណ្តាញសារព័ត៌មាន ដដែរបានបញ្ជាកថាអ្នកនាំពាក្យបានបញ្ជាក់ថា ភេនេះមិនមែនជាហ្វូងភេដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ចិញ្ចឹមនៅក្នុងព្រៃអង្គរទេ។ វាត្រូវបានគេយកមកព្រលែងនៅតំបន់អង្គរ ទើបវាមិនចូលក្នុងហ្វូងសត្វភេទាំង១៥ផ្សេងទៀត។
អ្នកនាំពាក្យរូប នោះបានបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតសត្វភេ ឈ្មោះអាលាភ ដែលកន្លងមកវាបានរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរមួយផ្នែកផងដែរ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជាអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្ននៅពេលបើកបរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
បើតាមពលរដ្ឋខេត្តសៀមរាប សត្វភេនេះ ជាភេរបស់ពលរដ្ឋនៅខេត្តសៀមរាប ដែលបានយកមកលែងនៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។ ប៉ុន្តែសត្វភេនេះ បានបន្តដំណើរទៅរស់តែឯងនៅកសិន្ធុប្រាសាទអង្គរវត្ត៕

