សៀមរាប៖ ដើម្បីរួមចំណែកដល់ការកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពតំបន់បឹងទន្លេសាប ក្រុមហ៊ុន everwave GmbH ដែលជាក្រុមហ៊ុនឯកទេសសម្អាតសំណល់ប្លាស្ទិកពីផ្ទៃទឹកដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប តាមរយៈការសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងបច្ចេកវិទ្យាញែកសំរាមទំនើប នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់ បានឱ្យដឹងថា everwave បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប គឺជាទីតាំងទី២របស់ខ្លួនដែលក្រុមហ៊ុនបានសម្រេចចិត្តពង្រីកវិសាលភាព ប្រមូលកាកសំណល់ដែលកកស្ទះនៅក្នុងទឹកបឹងទន្លេសាប ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។…
Category: ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ ម្នាក់ មុខរបរ ដឹក ជញ្ជូនពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី
ភ្នំពេញ៖ សមត្ថកិច្ចតាមការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី ក្នុងរាជធានីភ្នំពេញ ប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចយកម៉ូតូ ចំនួន០៣ករណី ។ ក្នុងករណីទី១៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦…
ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត បានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបានលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរផ្តល់ភាពអង់អាចជូនស្ត្រី និងកុមារគ្រប់រូប ព្រមទាំងបានចូលរួមដឹកនាំយ៉ាងសស្រាក់សស្រាំក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជួយដល់កងទ័ព គ្រួសារកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ…
អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យ និងធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្សារ តាម៉ាប់ព្រែកជ្រៃ ក្រោយអាជីវករមួយចំនួនសំណូមពរចង់ទៅលក់ដូរនៅទីតាំងនោះវិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារ ឯកជនមួយ ដែលមានឈ្មោះថា “ផ្សារតាម៉ាប់ ព្រែកជ្រៃ” ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែក កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេីម្បីដោះស្រាយកង្វល់ មួយចំនួនរបស់អាជីវករដែលចង់ផ្លាស់ប្ដូរពីការលក់គ្មាន សណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។ ការចុះពិនិត្យ និងធ្វើការសម្រប…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា អញ្ជើញមកតំបន់ភូមិភាគឦសានផ្ទាល់ មិនត្រឹមតែដើម្បីមកប្រគល់បណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់លើ៖ ១. សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ២. បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ៣. បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។ នេះបើយោងតាមការថ្លេងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច…
អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ុយ កុសល ជាយោធិន នៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជេីងគោក
សៀមរាប៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់សោភ័ណ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបាននាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចំនួន ៨០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដេីម្បីប្រគល់ជូនដល់គ្រួសារ លោកអនុសេនីយ៍ទោ អ៊ុយ កុសល ជាយោធិន នៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជេីងគោក ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន នៅតំបន់ប្រាសាទតាក្របី ក្នុងជន្មាយុ…
ក្រុមជើងខ្លាំងប៉ុន្មានថ្ងៃមុន ! ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្របួច បានចំនួន៤នាក់ ករណីដេញវាយគ្នាក្នុងរោងមង្គលការ និងបញ្ជូនទៅតុលាការ
ភ្នំពេញ៖ បងប្អូនប្រិយមិត្តពិតជាបានជ្រាប់ហើយថា ប៉ុន្មានថ្ងៃមុននេះមានវីដេអូ ករណីវាយតបគ្នាផ្អើលពេញរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឈានដល់មានការឃាត់ខ្លួនជនសង្ស័យ៖ ចំនួន ៤នាក់ និងបានបញ្ជូន ទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ។ ហេតុការណ៍ដ៍អាក្រក់មើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា០២និង៣០នាទី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្នុងកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយដែលស្ថិតនៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដោយ អនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ…
ឯកឧត្តម ហេង សួរ ផ្តល់អំណោយចំនួន ៥៦០កញ្ចប់ ជូនដល់ជនភៀសសឹកនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ លោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ហេង កូយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តំណាងសហជីព និងបងប្អូនកម្មករនិយោជិត ចំនួន ៥៦០កញ្ចប់ សម្រាប់ចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តទួលអណ្តែត…
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានខ្ជាប់ខ្ជួន និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ
ថ្លែងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី៣ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកមិនអាចកាត់ថ្លៃបានក្នុងការការពារអក្សរសាស្ត្រខ្មែរមិនឱ្យបាត់បង់ និងលើកទឹកចិត្តឱ្យយុវជនខ្មែរបន្តស្រឡាញ់ និងលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានខ្ជាប់ខ្ជួនផ្សព្វផ្សាយបន្ថែមនូវតម្លៃរមណីយដ្ឋានអង្គរ និងវប្បធម៌ខ្មែរតាមរយៈការសរសេរ ជាពិសេសត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ ដើម្បីកសាងមោទនភាពជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរក៏ដូចជាការផ្សារភ្ជាប់ទៅនឹងវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានបទនៃសំណេរដែលបានដកស្រង់ចេញពីចំណេះដឹងវប្បធម៌ និងប្រវត្តិសាស្ត្រហើយឯកឧត្តមបានកោតសរសើរថាវាជួយឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃប្រាសាទបុរាណអត្តសញ្ញាណជាតិ និងមោទនភាពជាតិផងដែរ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន…
រថយន្តដឹកឈើមួយគ្រឿងដែលទើបតែបែកធ្លាយថ្មីៗក្នុងខេត្តសៀមរាប ឈ្មួញបានប្តូររូបភាពរថយន្តក្នុងការដឹកជញ្ជូនពេលនេះអស់លាក់ដោយខ្លួនឯងលើកំណាត់ផ្លូវលេខ៦
ខេត្តសៀមរាប៖ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាទៀបភ្លឺ មានរថយន្តម៉ាកហ្វតកែឆ្នៃមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BJ 9053 ដឹកឈើពេញរថយន្ត ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តនិងជំនាញមេព្រៃឈើ បានធ្វើការបង្រ្កាបអូសយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី ។ យោងតាមប្រភព៖ អ្នកសារព័ត៌មាន ដែលបានផ្តិតយករូបពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយនេះបានដឹកឈើពេញ រថយន្ត ត្រូវបានសមត្ថកិច្ចបង្រ្កាប នៅលើផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារ បាយ័នអេរ៉ា ក្នុង ភូមិ ខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អ្នកបើកបររថយន្តដឹកឈើបានចុះគេចខ្លួនបាត់ស្រមោល…
